Homeបច្ចេកវិទ្យាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីយក្សចិន BYD ប្រកាសធានាសងការខូចខាតទាំងស្រុង បើមានគ្រោះថ្នាក់ពេលបើកបរស្វ័យប្រវត្តិ Self-Drive (នៅប្រទេសចិនប៉ុណ្ណោះ)

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីយក្សចិន BYD ប្រកាសធានាសងការខូចខាតទាំងស្រុង បើមានគ្រោះថ្នាក់ពេលបើកបរស្វ័យប្រវត្តិ Self-Drive (នៅប្រទេសចិនប៉ុណ្ណោះ)

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីយក្សចិន BYD ទើបតែបានអង្រួនវិស័យយានយន្តឆ្លាតវៃ ដោយប្រកាសទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុ និងសងការខូចខាត ១០០% ដល់អតិថិជន ប្រសិនបើមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ក្នុងពេលកំពុងប្រើប្រាស់ប្រព័ន្ធបើកបរស្វ័យប្រវត្តរបស់ខ្លួន។

​អត្ថបទព័ត៌មានលម្អិត៖

  • ទំនុកចិត្តលើបច្ចេកវិទ្យា៖ ការធានានេះធ្វើឡើងនៅលើប្រព័ន្ធជំនួយការបើកបរជំនាន់ថ្មី God’s Eye 5.0 (មុខងារ Urban Navigate on Autopilot) ដែលបង្ហាញពីភាពជឿជាក់ខ្ពស់របស់ក្រុមហ៊ុនលើសុវត្ថិភាពកូដ និងប្រព័ន្ធវៃឆ្លាតសិប្បនិម្មិត (AI)។
  • វិសាលភាពនៃការធានា៖ រាល់ការខូចខាតលើរថយន្តផ្ទាល់ខ្លួន ការខូចខាតទ្រព្យសម្បត្តិភាគីទីបី និងការរបួសស្នាមផ្នែករាងកាយ នឹងត្រូវរ៉ាប់រងដោយ BYD ទាំងស្រុង ដោយគ្មានកំណត់ទំហំទឹកប្រាក់ និងមិនប៉ះពាល់ដល់ប្រវត្តិធានារ៉ាប់រងរបស់ម្ចាស់រថយន្តឡើយ។
  • លក្ខខណ្ឌកំណត់៖ ការផ្តល់ជូននេះមានសុពលភាពរយៈពេល ១ ឆ្នាំ សម្រាប់អតិថិជនថ្មី និងអតិថិជនចាស់ដែលបានអាប់ដេតទៅកាន់ប្រព័ន្ធចុងក្រោយនេះ ហើយបច្ចុប្បន្នគាំទ្រតែនៅក្នុងទីផ្សារប្រទេសចិនប៉ុណ្ណោះ។ អ្នកបើកបរត្រូវតែប្រើប្រាស់មុខងារនេះស្របតាមច្បាប់ចរាចរណ៍ និងការណែនាំបច្ចេកទេស។
  • ករណីជាក់ស្តែងដំបូង៖ គ្រាន់តែប្រកាសភ្លាម មានករណីរថយន្ត Denza Z9GT មួយគ្រឿងបានជួបឧបទ្ទវហេតុស្រាល ពេលកំពុងប្រើមុខងារនេះ។ ក្រុមការងារបច្ចេកទេស BYD បានពិនិត្យទិន្នន័យ (Data) និងអនុម័តសំណងជូនម្ចាស់រថយន្តភ្លាមៗក្នុងរយៈពេលមិនដល់ ២៤ ម៉ោងផង ដែលនេះជាប្រវត្តិសាស្ត្រដំបូងបង្អស់ក្នុងវិស័យរថយន្តស្វ័យប្រវត្ត។

​យុទ្ធសាស្ត្រនេះត្រូវបានគេមើលឃើញថា ជាការវាយបក និងបង្កើតសម្ពាធយ៉ាងខ្លាំងទៅលើគូប្រជែងធំៗដូចជា Tesla ដែលតែងតែទម្លាក់ការទទួលខុសត្រូវទៅលើអ្នកបើកបរនៅពេលមានគ្រោះថ្នាក់។

RELATED ARTICLES
- Advertisment -
Google search engine

Most Popular

Recent Comments