Homeបច្ចេកវិទ្យាHuawei ប្រកាសចេញ Nova 16z បំពាក់អេក្រង់ទំហំ ៦.៧ អ៊ីញ ថាមពលថ្មធំ 6000mAh និងកម្លាំងសាកល្បឿនលឿន 100W

Huawei ប្រកាសចេញ Nova 16z បំពាក់អេក្រង់ទំហំ ៦.៧ អ៊ីញ ថាមពលថ្មធំ 6000mAh និងកម្លាំងសាកល្បឿនលឿន 100W

ក្រុមហ៊ុន Huawei បានពង្រីកសមាជិកត្រកូលលំដាប់ថវិកាថ្មីមួយម៉ូឌែលទៀតគឺ Huawei Nova 16z ដែលត្រូវបានរចនាឡើងដោយផ្តោតលើសមត្ថភាពប្រើប្រាស់យូរអង្វែង ធន់ និងមានតម្លៃសមរម្យ បើធៀបនឹងរៀមច្បងរួមជំនាន់។

លក្ខណៈសម្បត្តិលេចធ្លោ៖

  • អេក្រង់ និងការបង្ហាញរូបភាព៖ បំពាក់អេក្រង់រាបស្មើទំហំ ៦.៧ អ៊ីញ ប្រភេទ OLED កម្រិតបង្ហាញ FHD+ និងមានល្បឿន Refresh Rate 120Hz។ អេក្រង់នេះគាំទ្របច្ចេកវិទ្យាការពារភ្នែក AI និងត្រូវបានការពារដោយកញ្ចក់ធន់មាំពិសេស។
  • កម្លាំងម៉ាស៊ីន និងថាមពល៖ ដំណើរការដោយបន្ទះឈីប Kirin 8020 ភ្ជាប់មកជាមួយថាមពលថ្មធំរហូតដល់ 6000mAh (Silicon Anode Battery) និងគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 100W Super Fast Charging។
  • ប្រព័ន្ធកាមេរ៉ា៖ កាមេរ៉ាក្រោយមានចំនួន ៣ គ្រាប់ រួមមានកាមេរ៉ាគោលទំហំ 50MP, កាមេរ៉ា Telephoto 12MP RYYB (អាច Zoom បានចាប់ពី 3X ដល់ 30X Digital Zoom) និងលេនពណ៌ពិសេស (Red Maple Color Lens)។ ចំណែកកាមេរ៉ាមុខមានទំហំ 50MP សម្រាប់ថតរូប Selfie បានយ៉ាងច្បាស់។
  • តម្លៃ៖ ប្រភេទអង្គផ្ទុកទិន្នន័យ 256GB មានតម្លៃប្រហែល ២៦៩៩ យន់ (ជិត ៣៧០ ដុល្លារ) និងប្រភេទ 512GB មានតម្លៃប្រហែល ៣១៩៩ យន់ (ជិត ៤៤០ ដុល្លារ)។
RELATED ARTICLES
- Advertisment -
Google search engine

Most Popular

Recent Comments