ក្រុមហ៊ុន Huawei បានអង្រួនទីផ្សារស្មាតហ្វូនថ្នាក់កណ្តាលជាន់ខ្ពស់ ដោយការប្រកាសចេញនូវ Huawei Nova 16 Ultra ជាផ្លូវការ។ ស្មាតហ្វូនជំនាន់ថ្មីនេះ ទទួលបានការកាប់ទម្រង់រូបរាងថ្មីប្លែក ជាមួយកាមេរ៉ាក្រោយរៀបចំជាជួរដេក (Horizontal Camera Bump) អមដោយលក្ខណៈសម្បត្តិលំដាប់កំពូលៗជាច្រើន។
លក្ខណៈសម្បត្តិធំៗកម្រិតទូរស័ព្ទ Flagship៖
- កាមេរ៉ាកំពូល៖ កាមេរ៉ាគោលទំហំ 200MP (សេនស័រ 1/1.28-inch) អមដោយឡេន Periscope Telephoto 50MP អាច Zoom Optical បាន 3.7x និង Digital Zoom រហូតដល់ 100x។ ចំណែកកាមេរ៉ាមុខមានទំហំ 50MP។
- អេក្រង់កោងតិចៗ៖ ទំហំ 6.84-inch OLED (LTPO 1-120Hz) ដែលមានកម្រិតពន្លឺខ្ពស់បំផុតក្នុងលោកដល់ទៅ 6000 nits ងាយស្រួលមើលទោះបីស្ថិតក្រោមពន្លឺថ្ងៃខ្លាំង។
- កម្លាំងម៉ាស៊ីន និងប្រព័ន្ធត្រជាក់៖ ប្រើប្រាស់បន្ទះឈីប Kirin 9010S រួមផ្សំជាមួយប្រព័ន្ធត្រជាក់ថ្មី Ice Bridge កាត់បន្ថយកម្តៅបានល្អជាងមុន 25% អាចលេងហ្គេមធំៗបានក្នុងកម្រិត 120fps។
- ថាមពលថ្មយក្ស៖ បំពាក់ថ្មទំហំធំមិនធ្លាប់មានដល់ទៅ 7000mAh គាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿន 100W តាមខ្សែ និង 50W ដោយឥតខ្សែ។
- ប្រព័ន្ធប្រតិបត្តិការ៖ រត់ដោយ HarmonyOS 6.1 ចេញពីប្រអប់ផ្ទាល់តែម្តង។
តម្លៃ និងជម្រើសអង្គចងចាំ (ទីផ្សារប្រទេសចិន)៖
- ជំនាន់ 256GB៖ តម្លៃប្រហាក់ប្រហែល ៦៤៩ ដុល្លារ (៤៦៩៩ យន់)
- ជំនាន់ 512GB៖ តម្លៃប្រហាក់ប្រហែល ៧១៩ ដុល្លារ (៥១៩៩ យន់)
- ជំនាន់ 1TB៖ តម្លៃប្រហាក់ប្រហែល ៨០០ ដុល្លារ (៥៧៩៩ យន់)




