ក្រុមហ៊ុន vivo បានប្រកាសលក់ជាផ្លូវការនូវស្មាតហ្វូនជំនាន់ថ្មីចំនួនពីរម៉ូដែលនៅក្នុងប្រទេសចិន គឺ vivo S60 និង vivo S60 Vitality Edition។ ស្មាតហ្វូនទាំងពីរនេះមានលក្ខណៈសម្បត្តិស្រដៀងគ្នាខ្ពស់ ប៉ុន្តែខុសគ្នាចំណុចគន្លឹះលើផ្នែកកម្លាំងម៉ាស៊ីន និងប្រព័ន្ធកាមេរ៉ា។
លក្ខណៈសម្បត្តិរួមឈានមុខ៖
- អេក្រង់ និងការរចនា៖ បំពាក់អេក្រង់ទំហំ 6.59 អ៊ីញ ប្រភេទ AMOLED កម្រិតបង្ហាញ 1.5K (2,750×1,260 ភីកសែល) អមដោយល្បឿន refresh rate 120Hz។ កម្រិតពន្លឺខ្ពស់បំផុត (Peak Brightness) ឡើងដល់ 5,000 nits និងមានសេនស័រស្កេនម្រាមដៃក្រោមអេក្រង់ប្រភេទ Ultrasonic ល្បឿនលឿន។
- ថាមពល និងការសាកថ្ម៖ ប្រើប្រាស់ថ្មទំហំយក្សដល់ទៅ 7,200mAh គាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 90W តាមរយៈខ្សែ។
- ប្រព័ន្ធការពារ៖ មានអាវក្រោះការពារទឹក និងធូលីកម្រិតខ្ពស់បំផុត IP68 និង IP69 ធន់នឹងការបាញ់ទឹកសម្ពាធខ្ពស់ និងសីតុណ្ហភាពក្តៅ។
- ប្រព័ន្ធប្រតិបត្តិការ៖ ដំណើរការដោយ OriginOS 6 ផ្អែកលើ Android 16 ចេញពីប្រអប់។
- កាមេរ៉ាមុខ៖ បំពាក់សេនស័រទំហំ 50MP ដូចគ្នាសម្រាប់ការថតរូបភាពសែលហ្វីច្បាស់ល្អ។
ចំណុចខុសគ្នារវាងម៉ូដែលទាំងពីរ៖
- vivo S60 (ម៉ូដែលស្តង់ដារ)៖ ប្រើប្រាស់បន្ទះឈីបលំដាប់កំពូល Snapdragon 8s Gen 3 មានរ៉េម (RAM) ដល់ 16GB និងអង្គផ្ទុកទិន្នន័យ 512GB។ ផ្នែកកាមេរ៉ាក្រោយមាន ៣ គ្រាប់៖ ឡេនដើម 50MP, ឡេនទូលាយ (Ultrawide) 8MP និងបន្ថែមឡេនពង្រីក (Telephoto) 50MP អាចបាញ់ Zoom បែប Optical បាន 3 ដង (3x)។
- vivo S60 Vitality Edition៖ ប្រើប្រាស់បន្ទះឈីបជំនាន់ថ្មី MediaTek Dimensity 7500 អមដោយរ៉េម 12GB និងអង្គផ្ទុកទិន្នន័យដល់ 512GB។ ផ្នែកកាមេរ៉ាក្រោយមានត្រឹមតែ ២ គ្រាប់ប៉ុណ្ណោះ គឺឡេនដើម 50MP និងឡេនទូលាយ 8MP (គ្មានឡេន Telephoto ឡើយ)។




