ក្រុមហ៊ុន Apple ទើបតែបានប្រកាសបញ្ចេញកំណែទម្រង់ iOS 26.6 Public Beta 1 ជាផ្លូវការសម្រាប់អ្នកប្រើប្រាស់ទូទៅអាចធ្វើការតេស្តសាកល្បងបានហើយ បន្ទាប់ពីបានបញ្ចេញកំណែទម្រង់សម្រាប់ Developer កាលពីប៉ុន្មានថ្ងៃមុននេះ។ នេះគឺជាការបោះជំហានទៅមុខមួយទៀត ក្នុងការបិទបញ្ចប់វដ្តជីវិតរបស់ប្រព័ន្ធប្រតិបត្តិការជំនាន់ iOS 26 ដើម្បីត្រៀមខ្លួនស្វាគមន៍ជំនាន់ថ្មីស្រឡាងគឺ iOS 27 នៅក្នុងព្រឹត្តិការណ៍ WWDC ដែលនឹងខិតជិតមកដល់នាដើមខែមិថុនាខាងមុខ។
នៅក្នុងកំណែទម្រង់កូដសាកល្បង iOS 26.6 Beta 1 នេះ បើទោះបីជាវាមិនមានការផ្លាស់ប្តូររូបរាងធំដុំ (Liquid Glass Design) ក៏ពិតមែន ប៉ុន្តែក្រុមអ្នកជំនាញបានរកឃើញការបន្ថែមមុខងារថ្មីដ៏គួរឱ្យចាប់អារម្មណ៍ចំនួន ២។ មុខងារទីមួយ គឺការបង្កើតប្រព័ន្ធ Anti-Theft ថ្មីមួយកម្រិតទៀត ដើម្បីបង្កើនសុវត្ថិភាព និងការពារការលួចទិន្នន័យពីសំណាក់ចោរកម្មមកលើទូរស័ព្ទ iPhone ឱ្យកាន់តែរឹងមាំជាងមុន។
ចំណែកឯការផ្លាស់ប្តូរទីពីរ គឺទាក់ទងនឹងប្រព័ន្ធគ្រប់គ្រងទំនាក់ទំនង ដោយ Apple បានកំណត់ដែនកំណត់ថ្មីទៅលើចំនួន Blocked Contacts (ការ Block លេខទូរស័ព្ទ) ដែលអាចឱ្យឧបករណ៍រក្សាស្ថិរភាព និងដំណើរការបានលឿនជាងមុន នៅពេលមានការទូរស័ព្ទចូល។ សម្រាប់ប្រិយមិត្តដែលចង់សាកល្បងកំណែទម្រង់ Public Beta នេះ អាចចូលទៅកាន់ Settings រួចជ្រើសរើសយក Beta Updates ដើម្បីទាញយកមកប្រើប្រាស់បាន ប៉ុន្តែត្រូវចងចាំថាវាអាចនឹងមានជំនទាស់ (Bugs) ខ្លះៗមិនខានឡើយ។




