ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Meta បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវគម្រោងវែបសាយ និងកម្មវិធីជម្រើសបង់ប្រាក់លំដាប់ “Plus” សម្រាប់បណ្តាញសង្គមធំៗរបស់ខ្លួន រួមមាន Instagram Plus, Facebook Plus និង WhatsApp Plus ក្នុងគោលបំណងពង្រីកប្រភពចំណូលបន្ថែមក្រៅពីការផ្សាយពាណិជ្ជកម្ម។
ចំណុចគន្លឹះសំខាន់ៗនៃគម្រោងបង់ប្រាក់៖
- តម្លៃសេវាកម្ម៖ សម្រាប់គម្រោង Instagram Plus និង Facebook Plus នឹងត្រូវមានតម្លៃ $3.99 ក្នុងមួយខែ ចំណែកឯ WhatsApp Plus មានតម្លៃ $2.99 ក្នុងមួយខែ។
- មុខងារពិសេសបន្ថែម៖ អ្នកប្រើប្រាស់ដែលវេរលុយប្រចាំខែនឹងទទួលបានបទពិសោធន៍ថ្មី ដូចជាការមើលចំនួនដងដែលគេចូលមើល Story (Rewatch Counts), ការពន្យារពេល Story ឱ្យលើសពី ២៤ ម៉ោង, ការចូលមើល Story របស់គេដោយលាក់អត្តសញ្ញាណ (Anonymous View) និងការប្រើប្រាស់គំនូរជីវចល Super Heart រួមទាំងការកែច្នៃ Themes ប្លែកៗ។
- ការបោះជំហានទៅរក Meta AI Premium៖ ក្រៅពីកម្មវិធីបណ្តាញសង្គម Meta ក៏បានបង្ហើបពីការបង្កើតប្រព័ន្ធ “Meta One” ដែលជាមជ្ឈមណ្ឌលរួមសម្រាប់គម្រោងបង់ប្រាក់ ដោយត្រៀមនឹងដាក់តេស្តសាកល្បងគម្រោង Meta One Plus ($7.99/ខែ) និង Meta One Premium ($19.99/ខែ) ដើម្បីផ្តល់សមត្ថភាពខ្ពស់ និងល្បឿនលឿនជាងមុនក្នុងការគណនា និងបង្កើតរូបភាព/វីដេអូតាមរយៈ AI។
គម្រោង “Plus” នេះកំពុងចាប់ផ្តើមដាក់ឱ្យដំណើរការជាសកលជាបណ្តើរៗហើយ ខណៈពេលដែលគម្រោង Meta AI កម្រិតខ្ពស់នឹងត្រូវចាប់ផ្តើមសាកល្បងនៅក្នុងប្រទេសមួយចំនួននាខែក្រោយ។




