ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google ទើបតែបានធ្វើការប្រកាសបើកកកាយនូវប្រភេទកុំព្យូទ័រយួរដៃជំនាន់ថ្មីស្រឡាងមួយដែលមានឈ្មោះថា “Googlebook” នៅក្នុងកម្មវិធី The Android Show ដែលការផ្លាស់ប្តូរនេះត្រូវបានគេមើលឃើញថាជាការបោះជំហានមកជំនួសតំណែងរបស់ Chromebook នារយៈពេលជាងមួយទសវត្សរ៍កន្លងមកនេះ។
- ការចងក្រងប្រព័ន្ធប្រតិបត្តិការថ្មី៖ ឧបករណ៍ជំនាន់ថ្មីនេះដំណើរការដោយប្រព័ន្ធប្រតិបត្តិការដែលរួមបញ្ចូលគ្នារវាង Android និង ChromeOS (កូដនាម Aluminium OS) ដែលផ្តោតជាចម្បងទៅលើការបង្កប់បច្ចេកវិទ្យា Gemini AI កម្រិតខ្ពស់បំផុតចេញពីផ្ទៃខាងក្នុងនៃប្រព័ន្ធ។
- ចំណុចពិសេស និងមុខងារទំនើប៖ កុំព្យូទ័រនេះភ្ជាប់មកជាមួយមុខងារពិសេសៗដូចជា “Magic Pointer” (ការបញ្ជា Cursor ដោយប្រើកាយវិការ Wiggle ដើម្បីទាញយកមុខងារ AI) និងមានរបារភ្លើង LED ពណ៌ចម្រុះ “Glowbar” នៅលើគម្របខ្នង។ លើសពីនេះ វាក៏ទទួលបានការសហការផលិតពីដៃគូធំៗដូចជា Acer, ASUS, Dell, HP, និង Lenovo ដែលត្រៀមចេញលក់នៅរដូវស្លឹកឈើជ្រុះខាងមុខនេះ។
- ក្តីបារម្ភចំពោះតម្លៃ និងប្រវត្តិសាស្ត្រ៖ ទោះជាយ៉ាងណា អ្នកជំនាញបច្ចេកវិទ្យាជាច្រើនចាប់ផ្តើមបង្ហាញការព្រួយបារម្ភ ដោយសារយុទ្ធសាស្ត្រ “បុព្វលាភ (Premium)” របស់ Googlebook មានលក្ខណៈស្រដៀងគ្នាខ្លាំងទៅនឹងការប្រកាសចេញលក់ Pixelbook កាលពីឆ្នាំ ២០១៧ ដែលមានតម្លៃខ្ពស់កប់ពពក (ចន្លោះពី $999 ដល់ $1700) ប៉ុន្តែទទួលបានការគាំទ្រតិចតួចរហូតត្រូវបញ្ឈប់ការផលិតទៅវិញ។




