ក្រុមហ៊ុន Huawei បានអង្រួនទីផ្សារនាឡិកាវៃឆ្លាតកម្រិតថវិកាម្តងទៀត តាមរយៈការប្រកាសចេញជាផ្លូវការនូវ Huawei Band 11 Pro ដែលជាឧបករណ៍តាមដានសុខភាពកម្រិត Premium Budget។ នាឡិកាមូដែលថ្មីនេះ ត្រូវបានគេរំពឹងថានឹងក្លាយជាគូប្រជែងដ៏គួរឱ្យខ្លាចបំផុតសម្រាប់ Fitbit Air និង Fitbit Charge 6 របស់ក្រុមហ៊ុន Google ដោយសារតែវាមានតម្លៃធូរថ្លៃ ប៉ុន្តែបំពាក់មកជាមួយលក្ខណៈសម្បត្តិលំដាប់ខ្ពស់។
លក្ខណៈពិសេសរបស់ Huawei Band 11 Pro៖
- រចនាបថប្រណីត៖ តួខ្លួនផលិតឡើងពីលោហៈធាតុអាលុយមីញ៉ូម (Aluminium Alloy) មានទម្ងន់ស្រាលត្រឹមតែ ១៨ ក្រាម (មិនគិតខ្សែ) ផ្តល់នូវភាពងាយស្រួលក្នុងការទម្រាំពេញមួយថ្ងៃ។
- អេក្រង់កំពូលច្បាស់៖ បំពាក់អេក្រង់ទំហំ ១.៦២ អ៊ីញ ប្រភេទ AMOLED កម្រិតភាពច្បាស់ ២៨៦ x ៤៨២ភីកសែល ដែលមានពន្លឺរហូតដល់ ២,០០០ នីត (Nits) ងាយស្រួលមើលទោះបីជាស្ថិតនៅក្រោមពន្លឺថ្ងៃខ្លាំង។
- ប្រព័ន្ធ GPS ផ្ទាល់ខ្លួន៖ មានប្រព័ន្ធរុករក GNSS/GPS ជាប់នឹងតួនាឡិកា ងាយស្រួលសម្រាប់អ្នករត់ប្រណាំង ឬហាត់ប្រាណដោយមិនចាំបាច់យកទូរស័ព្ទតាមខ្លួន។
- ថាមពលថ្មប្រើបានយូរ៖ អាចកាន់ថ្មបានរហូតដល់ ១៤ ថ្ងៃសម្រាប់ការប្រើប្រាស់ទូទៅ និង ៨ ថ្ងៃសម្រាប់ការប្រើប្រាស់ជាប់លាប់។
- តម្លៃសមរម្យ៖ ដាក់លក់ក្នុងតម្លៃត្រឹមតែ ៩៧ ដុល្លារអាមេរិកប៉ុណ្ណោះ។
ទោះជាយ៉ាងណា នាឡិកានេះនៅមានចំណុចខ្វះខាតបន្តិចបន្តួចត្រង់កម្រិតភាពត្រឹមត្រូវនៃ GPS ដែលមិនទាន់ល្អឥតខ្ចោះដូចមូដែលតម្លៃថ្លៃ ប៉ុន្តែបើធៀបនឹងតម្លៃក្រោម ១០០ ដុល្លារ វាពិតជាជម្រើសដ៏ល្អបំផុតប្រចាំឆ្នាំនេះ។




