Homeបច្ចេកវិទ្យាHuawei Nova 16 Series កំពុងត្រៀមខ្លួនបង្ហាញវត្តមាននៅលើទីផ្សារសកលក្នុងពេលឆាប់ៗខាងមុខនេះហើយ

Huawei Nova 16 Series កំពុងត្រៀមខ្លួនបង្ហាញវត្តមាននៅលើទីផ្សារសកលក្នុងពេលឆាប់ៗខាងមុខនេះហើយ

តាមប្រភពព័ត៌មានលេចធ្លាយចុងក្រោយបង្អស់ពីគណនី Weibo ដ៏ល្បីល្បាញ Fixed Focus Digital បានឱ្យដឹងថា ស្មាតហ្វូនត្រកូលនេះអាចនឹងត្រូវប្រកាសដាក់លក់ជាផ្លូវការនៅក្នុងប្រទេសចិននាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ នេះ មុនពេលបន្តឈានជើងចូលទៅកាន់ទីផ្សារអន្តរជាតិ។

​ការមកដល់នៃស៊េរីថ្មីនេះ មានចំណុចផ្លាស់ប្តូរយុទ្ធសាស្ត្រ និងលក្ខណៈសម្បត្តិខុសប្លែកពីមុនជាច្រើន៖

  • ការផ្លាស់ប្តូរម៉ូដែល៖ Huawei នឹងលុបចោលម៉ូដែល Ultra ហើយជំនួសមកវិញដោយម៉ូដែលកំពូលថ្មីសន្លាងគឺ Huawei Nova 16 Pro Max រួមជាមួយម៉ូដែលស្តង់ដារ Nova 16 និង Nova 16 Pro។
  • រូបរាងខុសគ្នារវាងម៉ូដែលចិន និងសកល៖ ម៉ូដែលលក់ក្នុងប្រទេសចិននឹងប្រើប្រាស់រចនាបថតួខ្លួនលោហៈធាតុតែមួយបន្ទះ (Single-frame unibody) ចំណែកឯម៉ូដែលសម្រាប់ទីផ្សារសកលនឹងត្រូវកែប្រែមកប្រើរចនាបថស៊ុមពីរជាន់ (Dual-frame sandwich layout) ដែលមានស៊ុមលោហៈនៅកណ្តាលអមដោយកញ្ចក់ការពារខាងក្រោយ។
  • កម្លាំងម៉ាស៊ីន និងថាមពលថ្ម៖ ម៉ូដែលកំពូល Pro Max ត្រូវបានគេរំពឹងថានឹងបំពាក់បន្ទះឈីបលំដាប់កំពូល Kirin 9000-series, អេក្រង់ទំហំ ៦,៨៤ អ៊ីញ ប្រភេទ LTPO 1.5K និងមានកម្លាំងថាមពលថ្មធំមហិមារហូតដល់ ៧០០០ mAh ឯណោះ។
  • ប្រព័ន្ធកាមេរ៉ាកំពូល៖ សម្រាប់ម៉ូដែល Pro Max អាចនឹងបំពាក់កាមេរ៉ាគោលទំហំធំរហូតដល់ ២០០ មេហ្គាភិចសែល (ទំហំសេនស័រ 1/1.28 អ៊ីញ) រួមជាមួយឡេន Periscope Telephoto និងសេនស័រវាស់ពន្លឺកម្រិតខ្ពស់ (Multispectral sensor)។
RELATED ARTICLES
- Advertisment -
Google search engine

Most Popular

Recent Comments