Homeបច្ចេកវិទ្យាហេតុផលធំៗ ៥ យ៉ាងដែលអ្នកគួរពិចារណាជ្រើសរើស Samsung Galaxy S26 Ultra

ហេតុផលធំៗ ៥ យ៉ាងដែលអ្នកគួរពិចារណាជ្រើសរើស Samsung Galaxy S26 Ultra

ក្រុមហ៊ុន Samsung បានបន្តធ្វើឱ្យកក្រើកទីផ្សារស្មាតហ្វូនលំដាប់កំពូលម្តងទៀត ជាមួយនឹងការបង្ហាញខ្លួនរបស់ Samsung Galaxy S26 Ultra ដែលមកជុំនេះលែងផ្តោតតែលើការប្តូររូបរាងខាងក្រៅ ប៉ុន្តែវាបាននាំមកនូវបច្ចេកវិទ្យាបង្កប់ស្នូលថ្មីៗ និងការដោះស្រាយបញ្ហាពិតប្រាកដរបស់អ្នកប្រើប្រាស់។

​ផ្អែកលើការចុះផ្សាយរបស់ប្រភពជំនាញ SamMobile នេះជាហេតុផលធំៗទាំង ៥ ដែលធ្វើឱ្យស្មាតហ្វូនលំដាប់កំពូលនេះក្លាយជាជម្រើសដ៏ល្អបំផុត៖

១. អេក្រង់ការពារឯកជនភាពដំបូងគេបង្អស់ (Privacy Display)

នេះជាការវិវត្តផ្នែករឹង (Hardware) ដ៏អស្ចារ្យបំផុតមួយ។ Galaxy S26 Ultra គឺជាស្មាតហ្វូនដំបូងគេនៅលើពិភពលោកដែលបំពាក់បច្ចេកវិទ្យា Privacy Display ហៅថា Flex Magic Pixel។ មុខងារនេះអនុញ្ញាតឱ្យអ្នកប្រើប្រាស់កំណត់មិនឱ្យអ្នកនៅខាងៗមើលឃើញអ្វីដែលនៅលើអេក្រង់ទូរស័ព្ទរបស់អ្នកឡើយ ដែលវាល្អបំផុតសម្រាប់អ្នកដែលចូលចិត្តលាក់ការសម្ងាត់ពេលប្រើប្រាស់នៅទីសាធារណៈ។

២. កំពូលកាមេរ៉ាបង្កើនពន្លឺរូបភាពពេលយប់ (Nightography)

ទោះបីជាទំហំសេនស័ររក្សានៅដដែល ប៉ុន្តែ Samsung បាន upgrade លែនកាមេរ៉ាធំ (Main) ទៅកម្រិត aperture f/1.4 (ស្រូបពន្លឺបានច្រើនជាងមុន ៤៧%) និងលែន Telephoto 50MP 5x ទៅកម្រិត f/2.9 (ស្រូបពន្លឺបានច្រើនជាងមុន ៣៧%)។ ការផ្លាស់ប្តូរផ្នែករឹងនេះធ្វើឱ្យការថតរូប និងវីដេអូពេលយប់មានភាពច្បាស់ កាត់បន្ថយគ្រាប់អុជៗ (Noise) បានយ៉ាងមានប្រសិទ្ធភាពដោយមិនបាច់ពឹងផ្អែកខ្លាំងលើ Software ឡើយ។

៣. កម្លាំងម៉ាស៊ីនកំពូល និងប្រព័ន្ធត្រជាក់ថ្មី

ស្មាតហ្វូននេះបំពាក់ដោយបន្ទះឈីបលំដាប់កំពូល Snapdragon 8 Elite Gen 5 សម្រាប់ Galaxy ដែលផ្តល់ល្បឿនលឿនជាងមុន និងការគណនាប្រព័ន្ធ AI ខ្លាំងជាងមុន។ អ្វីដែលពិសេសគឺវាត្រូវបានបំពាក់ដោយប្រព័ន្ធបញ្ចុះកម្តៅ (Vapor Chamber) ធំជាងមុន និងតួខ្លួនធ្វើពី Armor Aluminum ថ្មី ដែលជួយភាយកម្តៅបានលឿន ធានាថាម៉ាស៊ីនមិនក្តៅខ្លាំងឡើយពេលលេងហ្គេមធំៗ។

៤. ប្រព័ន្ធជំនួយការឆ្លាតវៃ Galaxy AI ជំនាន់ថ្មី

ប្រព័ន្ធ AI ត្រូវបានអភិវឌ្ឍឱ្យកាន់តែមានភាពឆ្លាតវៃ និងស្វ័យប្រវត្តជាងមុន។ មុខងារថ្មីៗដូចជា Now Brief និង Now Bar អាចទាញយកព័ត៌មាន រំលឹកការណាត់ជួប ឬបច្ចុប្បន្នភាពប្រចាំថ្ងៃជូនអ្នកភ្លាមៗដោយមិនបាច់បើកកម្មវិធីច្រើន។ សូម្បីតែប៊ិច S Pen ក៏អាចបំប្លែងគំនូរព្រាងរបស់អ្នកទៅជារូបភាពសិល្បៈ AI យ៉ាងស្រស់ស្អាតផងដែរ។

៥. ការគាំទ្រយូរអង្វែងរហូតដល់ ៧ ឆ្នាំ

ទិញម្តងប្រើបានរហូតដល់ ៧ ឆ្នាំ! Samsung នៅតែបន្តផ្តល់ការគាំទ្រទៅលើការទម្លាក់កំណែទម្រង់ប្រព័ន្ធប្រតិបត្តិការ Android OS និងការអាប់ដេតប្រព័ន្ធសុវត្ថិភាព (Security Updates) រហូតដល់ ៧ ឆ្នាំពេញ ដែលធ្វើឱ្យស្មាតហ្វូននេះមានតម្លៃសេដ្ឋកិច្ចខ្ពស់សម្រាប់ការប្រើប្រាស់រយៈពេលវែង។

RELATED ARTICLES
- Advertisment -
Google search engine

Most Popular

Recent Comments