Homeបច្ចេកវិទ្យាជំនួយការ AI (Ai Agent) ជំនាន់ថ្មីរបស់ Google ដំណើរការ ២៤ម៉ោងលើ២៤ម៉ោង ទោះបិទទូរស័ព្ទក៏ដោយ

ជំនួយការ AI (Ai Agent) ជំនាន់ថ្មីរបស់ Google ដំណើរការ ២៤ម៉ោងលើ២៤ម៉ោង ទោះបិទទូរស័ព្ទក៏ដោយ

ក្រុមហ៊ុន Google ទើបតែបានប្រកាសដាក់ដំណើរការជាផ្លូវការនូវ «Gemini Spark» ដែលជាភ្នាក់ងារបញ្ញាសិប្បនិម្មិត (AI Agent) ជំនាន់ថ្មីដ៏វៃឆ្លាត អាចបំពេញការងារជំនួសអ្នកប្រើប្រាស់ដោយស្វ័យប្រវត្តិនូវរាល់កិច្ចការប្រចាំថ្ងៃ ដោយមិនចាំបាច់មានការបញ្ជាផ្ទាល់រាល់ពេលនោះឡើយ។

​ចំណុចពិសេសៗរបស់ Gemini Spark រួមមាន៖

  • ដំណើរការលើ Cloud ២៤ម៉ោង៖ ប្រព័ន្ធ AI នេះនៅតែបន្តបំពេញភារកិច្ចនៅក្នុងផ្ទៃខាងក្រោយ (Background) ជានិច្ច ទោះបីជាអ្នកបិទកុំព្យូទ័រ ឬចាក់សោអេក្រង់ទូរស័ព្ទក៏ដោយ។
  • ការតភ្ជាប់៖ ធ្វើការយ៉ាងរលូនជាមួយកម្មវិធី Google Workspace ដូចជា Gmail, Google Docs, និង Slides ដើម្បីស្វែងរកទិន្នន័យ និងរៀបចំឯកសារ។
  • គ្រប់គ្រងកិច្ចការស្វ័យប្រវត្តិ៖ អាចជួយពិនិត្យមើលរបាយការណ៍ធនាគារដើម្បីស្វែងរកការកាត់លុយប្រចាំខែដែលអ្នកភ្លេចលុបចោល, សង្ខេបខ្លឹមសារកិច្ចប្រជុំពីអ៊ីមែល, និងចងក្រងកាលវិភាគការងារប្រចាំថ្ងៃដោយស្វ័យប្រវត្តិ។
  • សុវត្ថិភាពខ្ពស់៖ រាល់សកម្មភាពសំខាន់ៗ ដូចជាការផ្ញើអ៊ីមែលផ្លូវការ ឬការចំណាយថវិកា គឺតម្រូវឱ្យមានការអនុញ្ញាត (Approve) ពីម្ចាស់គណនីជាមុនសិន។

​បច្ចុប្បន្ន Gemini Spark ដែលដើរដោយថាមពលម៉ូដែល Gemini 3.5 Flash កំពុងបើកឱ្យធ្វើការសាកល្បងសម្រាប់ក្រុម Trusted Testers និងត្រៀមដាក់ឱ្យប្រើប្រាស់ Beta សម្រាប់អ្នកវ៉ែបសាយជាវគម្រោង Google AI Ultra នៅក្នុងសហរដ្ឋអាមេរិកនាពេលឆាប់ៗខាងមុខនេះ។

RELATED ARTICLES
- Advertisment -
Google search engine

Most Popular

Recent Comments