Homeសុខភាពតើរលកកម្តៅ (Heatwaves) ប៉ះពាល់ខ្លាំងដល់កម្រិតណាលើរាងកាយមនុស្ស?

តើរលកកម្តៅ (Heatwaves) ប៉ះពាល់ខ្លាំងដល់កម្រិតណាលើរាងកាយមនុស្ស?

រលកកម្តៅមិនត្រឹមតែធ្វើឱ្យយើងមានអារម្មណ៍ក្តៅស្អុះស្អាបប៉ុណ្ណោះទេ ប៉ុន្តែវាគឺជា «ឃាតករលាក់មុខ» ដែលប៉ះពាល់ដល់សរីរាង្គសំខាន់ៗ។ នៅពេលសីតុណ្ហភាពហក់ឡើងខ្ពស់ រាងកាយត្រូវប្រឹងប្រែងខ្លាំងដើម្បីបញ្ចុះកម្តៅ ដែលនាំឱ្យមានផលវិបាកដូចជា៖

  • ផលប៉ះពាល់លើបេះដូង និងសួត៖ បេះដូងត្រូវដើរញាប់ជាងមុន ដើម្បីរុញច្រានឈាមទៅកាន់ស្បែកសម្រាប់បញ្ចេញញើស ដែលអាចបង្កឱ្យមានគ្រោះថ្នាក់ដល់អ្នកមានជំងឺបេះដូង។
  • ការបាត់បង់ជាតិទឹកខ្លាំង (Dehydration): នៅពេលរាងកាយបាត់បង់ជាតិទឹក និងអំបិលខនិជ វានឹងបង្កឱ្យមានអការៈវិលមុខ ខ្សោយ និងសន្លប់។
  • អាការៈ Shock កម្តៅ (Heatstroke): នេះជាស្ថានភាពគ្រោះថ្នាក់បំផុត ដែលសីតុណ្ហភាពក្នុងខ្លួនឡើងហួសពី ៤០អង្សាសេ បង្កឱ្យប៉ះពាល់ដល់ខួរក្បាល និងតម្រងនោម ប្រសិនបើមិនសង្គ្រោះទាន់ពេល។

តើនរណាខ្លះដែលងាយរងគ្រោះបំផុត?

១. មនុស្សចាស់ (ប្រព័ន្ធបញ្ចុះកម្តៅចុះខ្សោយ)

២. កុមារតូចៗ (រាងកាយឆាប់ឡើងកម្តៅលឿនជាងមនុស្សពេញវ័យ)

៣. អ្នកធ្វើការក្រោមកម្តៅថ្ងៃ និងអ្នកមានជំងឺរ៉ាំរ៉ៃ (ទឹកនោមផ្អែម, បេះដូង)។

RELATED ARTICLES
- Advertisment -
Google search engine

Most Popular

Recent Comments