Homeបច្ចេកវិទ្យាក្ដៅៗ! ស្មាតហ្វូនបត់ ៣ តួថ្មី Galaxy Z TriFold 2 ដែលមានរូបរាងប្លែក និងរឹងមាំជាងមុន

ក្ដៅៗ! ស្មាតហ្វូនបត់ ៣ តួថ្មី Galaxy Z TriFold 2 ដែលមានរូបរាងប្លែក និងរឹងមាំជាងមុន

ក្រុមហ៊ុនយក្សកូរ៉េខាងត្បូង Samsung កំពុងត្រៀមលក្ខណៈវាយលុកទីផ្សារស្មាតហ្វូនបត់ (Foldable) ម្ដងទៀត ជាមួយរបកគំហើញបច្ចេកវិទ្យាថ្មីនៃត្រកូល “Z TriFold” ជំនាន់ទី២។ យោងតាមរូបភាពប៉ាតង់ (Patent) និងព័ត៌មានបែកធ្លាយចុងក្រោយពីភ្នាក់ងារសារព័ត៌មានបច្ចេកវិទ្យាល្បីៗ បានបង្ហាញថា Samsung កំពុងអភិវឌ្ឍន៍ប្រព័ន្ធគន្លឹះបត់ (Hinge) ប្រភេទថ្មី ដែលមិនត្រឹមតែផ្ដល់នូវភាពរឹងមាំខ្លាំងជាងមុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យតួខ្លួនម៉ាស៊ីនកាន់តែស្ដើង និងមានអេក្រង់ធំទូលាយជាងមុន (Wider Display)។

​ចំណុចគួរឱ្យចាប់អារម្មណ៍បំផុតនៃ Galaxy Z TriFold 2 គឺការរចនាបែប “Wide Aspect Ratio” ដែលខុសពីជំនាន់ដំបូង។ ការផ្លាស់ប្តូរនេះ នឹងជួយឱ្យអ្នកប្រើប្រាស់ងាយស្រួលកាន់ក្នុងដៃ និងផ្ដល់បទពិសោធន៍មើលវីដេអូ ឬធ្វើការងារច្រើនក្នុងពេលតែមួយ (Multitasking) បានកាន់តែប្រសើរ ដូចជាការប្រើប្រាស់ Tablet កម្រិតខ្ពស់។ បន្ថែមពីនេះ វាក៏មានការរំពឹងទុកថា នឹងមានការបញ្ចូលនូវបច្ចេកវិទ្យា Armor FlexHinge ដែលមានសមត្ថភាពការពារការជ្រាបទឹក និងធូលីបានកាន់តែប្រសើរ និងអាចបត់បានច្រើនដងដោយគ្មានបញ្ហា។

​ទោះបីជា Samsung មិនទាន់បញ្ជាក់ពីកាលបរិច្ឆេទចេញលក់ជាផ្លូវការក៏ដោយ ប៉ុន្តែការបែកធ្លាយនេះបានសបញ្ជាក់ថា Samsung កំពុងព្យាយាមដោះស្រាយបញ្ហាកម្រាស់ និងភាពធន់ ដែលជាឧបសគ្គធំរបស់ស្មាតហ្វូនបត់ ៣ តួ ដើម្បីត្រៀមខ្លួនប្រកួតប្រជែងជាមួយគូប្រជែងក្នុងទីផ្សារពិភពលោកនាពេលឆាប់ៗខាងមុខនេះ។

RELATED ARTICLES
- Advertisment -
Google search engine

Most Popular

Recent Comments