Homeបច្ចេកវិទ្យាOppo ត្រៀមបញ្ចេញស្មាតហ្វូនត្រកូល Find X10 ជាមួយថាមពលថ្មមហិមា 8,000mAh និងកាមេរ៉ា 200MP

Oppo ត្រៀមបញ្ចេញស្មាតហ្វូនត្រកូល Find X10 ជាមួយថាមពលថ្មមហិមា 8,000mAh និងកាមេរ៉ា 200MP

ក្រុមហ៊ុនស្មាតហ្វូនយក្សចិន Oppo កំពុងបង្កការភ្ញាក់ផ្អើលជាថ្មីក្នុងវិស័យបច្ចេកវិទ្យា បន្ទាប់ពីលេចធ្លាយព័ត៌មានអំពីកំពូលស្មាតហ្វូនជំនាន់ថ្មី Oppo Find X10 ដែលគ្រោងនឹងបំពាក់ថាមពលថ្មរហូតដល់ 8,000mAh។ ការវិវត្តន៍នេះនឹងធ្វើឱ្យ Oppo ក្លាយជាម្ចាស់កំណត់ត្រាថ្មីក្នុងការផ្ដល់ជូនថាមពលថ្មធំបំផុតសម្រាប់ស្មាតហ្វូនលំដាប់ Flagship ដែលធ្លាប់មាននាពេលកន្លងមក។

​តាមប្រភពព័ត៌មានពីកំពូលអ្នកលេចធ្លាយ Digital Chat Station បានឱ្យដឹងថា Find X10 មិនត្រឹមតែពង្រីកទំហំថ្មពី 7,025mAh (នៅលើ Find X9) មកត្រឹម 8,000mAh ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រើប្រាស់បច្ចេកវិទ្យាថ្ម Silicon-Carbon ជំនាន់ថ្មី ដែលអនុញ្ញាតឱ្យទូរស័ព្ទរក្សាកម្រាស់ស្ដើងដដែល ទោះបីជាមានថាមពលខ្លាំងក៏ដោយ។ លើសពីនេះ វានឹងបំពាក់អេក្រង់ OLED កម្រិត 1.5K ទំហំ 6.59 អ៊ីញ និងប្រើប្រាស់បន្ទះឈីប MediaTek Dimensity 9600 ដែលផលិតតាមបច្ចេកវិទ្យា 2nm ដ៏ទំនើបបំផុត។

​ចំណុចដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងមួយទៀតនោះគឺផ្នែកកាមេរ៉ា ដោយ Find X10 ត្រូវបានគេរំពឹងថាមានកាមេរ៉ាក្រោយរហូតដល់ 2 គ្រាប់ដែលមានទំហំ 200MP ដូចគ្នា (Dual 200MP) ដែលនេះគឺជាការបោះជំហានដ៏ធំមួយក្នុងការប្រកួតប្រជែងគុណភាពរូបភាព និងវីដេអូកម្រិតអាជីព។ ទោះជាយ៉ាងណា Oppo បានបញ្ជាក់ថាសម្រាប់ឆ្នាំ ២០២៦ នេះ នឹងមិនមានម៉ូឌែល Ultra នោះទេ ដោយនឹងផ្តោតសំខាន់លើម៉ូឌែលស្តង់ដារ និង Pro Max ជំនួសវិញ។

RELATED ARTICLES
- Advertisment -
Google search engine

Most Popular

Recent Comments