Homeបច្ចេកវិទ្យាលាហើយពណ៌ទឹកក្រូច! Apple ត្រៀមបញ្ចេញពណ៌ថ្មី "Dark Cherry" សម្រាប់ iPhone 18 Pro ជំនួសវិញ

លាហើយពណ៌ទឹកក្រូច! Apple ត្រៀមបញ្ចេញពណ៌ថ្មី “Dark Cherry” សម្រាប់ iPhone 18 Pro ជំនួសវិញ

យោងតាមប្រភពព័ត៌មានចុងក្រោយពីភ្នាក់ងារសារព័ត៌មានបច្ចេកវិទ្យាល្បីៗ រួមមាន 9to5Mac និង Macworld បានឱ្យដឹងថា Apple គ្រោងនឹងបញ្ឈប់ការផលិត iPhone ពណ៌ទឹកក្រូច (Cosmic Orange) ដែលជាពណ៌ដ៏ទាក់ទាញបំផុតនៅលើ iPhone 17 Pro នាសម័យកាលនេះហើយ។ ការសម្រេចចិត្តនេះ ធ្វើឡើងស្របពេលដែល Apple ត្រៀមបង្ហាញខ្លួនត្រកូល iPhone 18 Pro នៅចុងឆ្នាំ ២០២៦ ខាងមុខ ជាមួយនឹងជម្រើសពណ៌ថ្មីប្លែកអារម្មណ៍ជាងមុន។

​តាមរបាយការណ៍បានបង្ហាញថា ពណ៌ដែលនឹងមកដណ្តើមតំណែង “ពណ៌ឯក” (Signature Color) ប្រចាំឆ្នាំ ២០២៦ គឺពណ៌ “Dark Cherry” ដែលជាប្រភេទពណ៌ក្រហមក្រម៉ៅ (ស្រដៀងពណ៌ស្រាក្រហម) មើលទៅមានភាពថ្លៃថ្នូរ និងប្រណិតខ្លាំង។ ក្រៅពីពណ៌ Dark Cherry គេក៏រំពឹងថា iPhone 18 Pro នឹងមានជម្រើស ៣ ពណ៌ផ្សេងទៀតគឺ៖ ពណ៌ខៀវស្រាល (Light Blue), ពណ៌ប្រាក់ (Silver) និងពណ៌ប្រផេះក្រម៉ៅ (Dark Gray)។

​ការផ្លាស់ប្តូរពណ៌នេះ គឺជាយុទ្ធសាស្ត្រទូទៅរបស់ Apple ដែលតែងតែផ្លាស់ប្តូរពណ៌ពិសេសរបស់ខ្លួនជារៀងរាល់ឆ្នាំ ដើម្បីជំរុញការលក់ និងបង្កើតភាពខុសប្លែកគ្នារវាងស៊េរីចាស់ និងស៊េរីថ្មី។ ទោះបីជាពណ៌ Cosmic Orange ទទួលបានការគាំទ្រខ្លាំង ជាពិសេសនៅទីផ្សារអាស៊ី ប៉ុន្តែសម្រាប់អ្នកដែលចង់បាន iPhone ស៊េរីឆ្នាំ ២០២៦ គឺត្រូវត្រៀមខ្លួនទទួលយកភាពស៊ីវិល័យនៃពណ៌ Dark Cherry វិញម្តង។

​ក្រៅពីការផ្លាស់ប្តូរពណ៌ ព័ត៌មានលេចធ្លាយក៏បានបញ្ជាក់ផងដែរថា Apple អាចនឹងបង្ហាញខ្លួន iPhone Ultra ដែលជាទូរសព្ទបត់បានដំបូងបង្អស់របស់ខ្លួន (Foldable iPhone) នៅក្នុងព្រឹត្តិការណ៍ខែកញ្ញា ឆ្នាំ ២០២៦ នេះផងដែរ។

RELATED ARTICLES
- Advertisment -
Google search engine

Most Popular

Recent Comments