ក្រុមហ៊ុន Apple បានប្រកាសបើកព្រឹត្តិការណ៍សកលលោក WWDC 2026 ជាផ្លូវការ ដោយនាំមកនូវការធ្វើបច្ចុប្បន្នភាពដ៏គួរឱ្យកត់សម្គាល់លើប្រព័ន្ធប្រតិបត្តិការ និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតជំនាន់ថ្មីដែលនឹងផ្លាស់ប្តូរបទពិសោធន៍ប្រើប្រាស់ប្រចាំថ្ងៃ។
កំណែទម្រង់សំខាន់ៗនៃប្រព័ន្ធប្រតិបត្តិការជំនាន់ថ្មី៖
- ការបង្កើនល្បឿនរួម (Core Optimization)៖ ប្រព័ន្ធគណនាថ្មីជួយឱ្យកម្មវិធីបើកលឿនជាងមុនរហូតដល់ ៣០%។ រូបភាពក្នុង Library បង្ហាញលឿនជាងមុន ៧០% និងការផ្ញើឯកសារតាម AirDrop លឿនជាងមុន ៨០%។ អ្វីដែលកាន់តែពិសេស ប្រព័ន្ធដំណើរការថ្មីនេះនឹងគាំទ្រឧបករណ៍ជំនាន់ចាស់រហូតដល់ iPhone 11។
- macOS Golden Gate៖ ប្រព័ន្ធប្រតិបត្តិការសម្រាប់កុំព្យូទ័រ Mac ជំនាន់ថ្មីនេះ ត្រូវបានរចនាឡើងជាមួយរចនាបថ Liquid Glass កម្រិតខ្ពស់ ផ្តល់នូវរបារ Toolbar ស្អាតជាងមុន និងសមត្ថភាព personalize ផ្ទាំង window យ៉ាងសម្បូរបែប ។
- ប្រព័ន្ធសុវត្ថិភាពសម្រាប់កុមារ (Trust and Safety)៖ ការគ្រប់គ្រងគណនីកុមារ (Child Account) ត្រូវបានពង្រឹង ជាមួយមុខងារ Ask to Browse សម្រាប់គ្រប់គ្រងការមើលគេហទំព័រ និងការកំណត់ម៉ោងប្រើប្រាស់កម្មវិធី (Time Allowances) តាមការណែនាំរបស់អ្នកជំនាញ ។
ការវិវត្តន៍ដ៏អស្ចារ្យរបស់ Apple Intelligence និង Siri AI៖
- កិច្ចសហការជាមួយ Google Gemini៖ Apple បានចាប់ដៃគូជាមួយ Google ក្នុងការប្រើប្រាស់បច្ចេកវិទ្យាម៉ូឌែល Gemini ដើម្បីបង្កើត Apple Foundation Models ជំនាន់ថ្មី ដែលដំណើរការដោយផ្ទាល់លើឧបករណ៍ និងប្រព័ន្ធ Private Cloud Compute ធានាសុវត្ថិភាពទិន្នន័យឯកជនភាពខ្ពស់បំផុត ។
- Siri AI ជំនាន់ថ្មី៖ Siri ត្រូវបានរចនាឡើងវិញទាំងស្រុង។ ឥឡូវនេះ Siri អាចយល់ពីបរិបទលើអេក្រង់ (On-screen awareness) អាចសន្ទនាតបឆ្លើយវែងៗ និងជួយរៀបចំកិច្ចការស្មុគស្មាញបានយ៉ាងរលូន ។
- Visual Intelligence និង Writing Tools៖ លោកអ្នកអាចប្រើប្រាស់កាមេរ៉ា iPhone ដើម្បីស្កែនរកព័ត៌មានវត្ថុនៅពីមុខ ឬគណនាវិក្កយបត្រ។ ជាមួយគ្នានេះ មុខងារជំនួយការសរសេរ អត្ថបទ អាចជួយកែសម្រួលទម្រង់សំណេរ និងឆែកអក្ខរាវិរុទ្ធបានទូទាំងប្រព័ន្ធ។
- Spatial Reframing ក្នុងកម្មវិធី Photos៖ បច្ចេកវិទ្យា AI ថ្មីអនុញ្ញាតឱ្យអ្នកថតរូប អាចកែប្រែប្លង់រូបថត (Framing) មុំកាមេរ៉ា និងទស្សនវិស័យនៃរូបភាព បន្ទាប់ពីថតរួច ដោយរូបភាពដែលបំពេញបន្ថែមមានភាពរស់រវើក និងធម្មជាតិបំផុត ។




