Homeបច្ចេកវិទ្យាOPPO ត្រៀមបញ្ចេញ Find X9 Ultra៖ កំពូលទូរស័ព្ទកាមេរ៉ាដែលបំពាក់បច្ចេកវិទ្យា Zoom កម្រិតអាជីព និងថ្មយក្ស 7,050mAh

OPPO ត្រៀមបញ្ចេញ Find X9 Ultra៖ កំពូលទូរស័ព្ទកាមេរ៉ាដែលបំពាក់បច្ចេកវិទ្យា Zoom កម្រិតអាជីព និងថ្មយក្ស 7,050mAh

ក្រុមហ៊ុន OPPO បានប្រកាសជាផ្លូវការនូវកាលបរិច្ឆេទបង្ហាញខ្លួននៃកំពូលទូរស័ព្ទស្មាតហ្វូនជំនាន់ថ្មី Find X9 Ultra ដែលនឹងត្រូវដាក់សម្ពោធជាសកលនៅថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។ ការត្រលប់មកវិញលើកនេះ Find X9 Ultra មិនត្រឹមតែនាំមកនូវរូបរាងដ៏ប្រណីតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងភ្ជាប់មកជាមួយនូវសមត្ថភាពកាមេរ៉ាដ៏អស្ចារ្យដែលមិនធ្លាប់មានពីមុនមក។

ជាមួយកាមេរ៉ាHasselblad

​OPPO Find X9 Ultra ត្រូវបានគេប្រសិទ្ធនាមថាជា “កាមេរ៉ាបន្ទាប់របស់អ្នក” (Your Next Camera)។ លក្ខណៈពិសេសដែលលេចធ្លោជាងគេគឺ៖

  • True 10x Optical Zoom: បំពាក់ឡេន Periscope ទំហំ 50MP ដែលអាច Zoom បែប Optical ពិតៗបានដល់ ១០ដង និងអាចថតរូបភាពគុណភាពខ្ពស់រហូតដល់ ២០ដង។
  • សេនស័រមេ 200MP: ផ្ដល់នូវរូបភាពច្បាស់ម៉ដ្ឋដូចកាមេរ៉ាអាជីព និងមានការគាំទ្រពណ៌ដោយផ្ទាល់ពីក្រុមហ៊ុន Hasselblad
  • ប្រព័ន្ធទប់លំនឹង Sensor Shift: ជួយឱ្យការថតរូប និងវីដេអូមានស្ថិរភាពខ្ពស់បំផុត ទោះបីជាស្ថិតក្នុងកម្រិត Zoom ឆ្ងាយក៏ដោយ។

កម្លាំងម៉ាស៊ីន និងថាមពលថ្ម

​ក្រៅពីសមត្ថភាពកាមេរ៉ា Find X9 Ultra ក៏ជាបិសាចល្បឿនផងដែរ៖

  • បន្ទះឈីប: Snapdragon 8 Elite Gen 5 ដែលជាកំពូលឈីបខ្លាំងបំផុតសម្រាប់ឆ្នាំ ២០២៦។
  • អេក្រង់: 6.82 អ៊ីញ ប្រភេទ 2K LTPO AMOLED ដែលមានល្បឿន Refresh Rate រហូតដល់ 144Hz
  • ថាមពលថ្ម: បំពាក់ថ្មទំហំយក្ស 7,050mAh ដែលជាទំហំធំបំផុតសម្រាប់ត្រកូល Ultra របស់ OPPO និងគាំទ្រការសាកថ្មល្បឿនលឿន 100W

​ជាមួយនឹងការរចនាបទបែប Two-tone មើលទៅពិតជាស៊ីវិល័យ និងមានភាពទាក់ទាញបំផុត ដែលស័ក្តិសមបំផុតសម្រាប់អ្នកប្រើប្រាស់ដែលនិយមភាពថ្លៃថ្នូរ និងបច្ចេកវិទ្យាទំនើប។

RELATED ARTICLES
- Advertisment -
Google search engine

Most Popular

Recent Comments