បច្ចេកវិទ្យាផែនទីឌីជីថលកំពុងឈានដល់របត់ថ្មីមួយ ខណៈដែល Apple បានបង្កើនសមត្ថភាពមុខងារ Apple Maps របស់ខ្លួនឱ្យកាន់តែមានភាពលេចធ្លោខ្លាំង បើប្រៀបធៀបជាមួយគូប្រជែង។
តាមរយៈរូបភាពប្រៀបធៀបចុងក្រោយបង្ហាញថា Apple Maps បានផ្តល់នូវបទពិសោធន៍ទស្សនាទីក្រុងក្នុងទម្រង់ 3D (Detailed City Experience) ដែលមានភាពហ្មត់ចត់បំផុត ចាប់តាំងពីភាពច្បាស់នៃសំណង់ស្ថាបត្យកម្ម រហូតដល់រុក្ខជាតិបៃតងនៅជុំវិញទីតាំងសំខាន់ៗ ដូចជាប៉ម Eiffel ជាដើម។
ភាពលម្អិតនេះមិនត្រឹមតែជួយដល់សោភ័ណភាពប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជួយឱ្យអ្នកប្រើប្រាស់ងាយស្រួលក្នុងការចំណាំទីតាំង និងធ្វើដំណើរបានយ៉ាងសុក្រឹត។
ទន្ទឹមនឹងនេះ ព័ត៌មានជុំវិញបេសកកម្ម Artemis II របស់ NASA ក៏បានបង្ហាញផងដែរថា ក្រុមអវកាសយានិកបានប្រើប្រាស់ iPhone ដើម្បីផ្តិតយករូបភាពផែនដីពីលំហអាកាស ដែលនេះកាន់តែបញ្ជាក់ពីគុណភាពកាមេរ៉ា និងប្រព័ន្ធបច្ចេកវិទ្យារបស់ Apple ក្នុងកម្រិតស្ដង់ដារពិភពលោក។
ការអភិវឌ្ឍឥតឈប់ឈរនេះ សបញ្ជាក់ឱ្យឃើញថា Apple កំពុងព្យាយាមបង្កើតប្រព័ន្ធអេកូឡូស៊ីមួយ ដែលផ្តោតសំខាន់លើ “បទពិសោធន៍អ្នកប្រើប្រាស់” ជាចម្បង ដើម្បីនាំមុខក្នុងទីផ្សារបច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្ន។




