Homeបច្ចេកវិទ្យាSamsung ប្រកាសបញ្ឈប់ដំណើរការកម្មវិធី Samsung Messages ជាផ្លូវការនៅសហរដ្ឋអាមេរិក ត្រឹមខែកក្កដា ឆ្នាំ២០២៦

Samsung ប្រកាសបញ្ឈប់ដំណើរការកម្មវិធី Samsung Messages ជាផ្លូវការនៅសហរដ្ឋអាមេរិក ត្រឹមខែកក្កដា ឆ្នាំ២០២៦

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung បានចេញសេចក្តីជូនដំណឹងជាផ្លូវការអំពីការបញ្ចប់សេវាកម្ម (End of Service) សម្រាប់កម្មវិធីផ្ញើសារ “Samsung Messages” នៅក្នុងទីផ្សារសហរដ្ឋអាមេរិក ដោយជំរុញឱ្យអ្នកប្រើប្រាស់ប្តូរទៅប្រើប្រាស់កម្មវិធី “Google Messages” ជំនួសវិញ។


យោងតាមការបញ្ជាក់ ការផ្លាស់ប្តូរនេះនឹងចាប់ផ្តើមអនុវត្តពេញលេញនៅខែកក្កដា ឆ្នាំ២០២៦ ខាងមុខ។ ចំពោះអ្នកប្រើប្រាស់ស្មាតហ្វូនត្រកូល Galaxy ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 12 ឡើងទៅ នឹងលែងអាចផ្ញើសារតាមរយៈ Samsung Messages បានទៀតហើយ លើកលែងតែការទាក់ទងទៅកាន់លេខទូរស័ព្ទសង្គ្រោះបន្ទាន់តែប៉ុណ្ណោះ។ បន្ថែមពីនេះ ក្រុមហ៊ុនក៏នឹងដកកម្មវិធីនេះចេញពី Galaxy Store ផងដែរ ដែលមានន័យថាស្មាតហ្វូនជំនាន់ក្រោយៗ នឹងមិនមានជម្រើសក្នុងការដំឡើងកម្មវិធីនេះឡើយ។


មូលហេតុចម្បងនៃការផ្លាស់ប្តូរនេះ គឺដើម្បីពង្រឹងបទពិសោធន៍នៃការផ្ញើសារតាមរយៈប្រព័ន្ធ RCS (Rich Communication Services) ដែលផ្តល់នូវមុខងារទំនើបៗដូចជា ការផ្ញើរូបភាពនិងវីដេអូកម្រិតច្បាស់ (High-quality), ការប្រើប្រាស់បញ្ញាសិប្បនិម្មិត Gemini ដើម្បីជួយក្នុងការសរសេរ និងប្រព័ន្ធសុវត្ថិភាពខ្ពស់ក្នុងការទប់ស្កាត់សាររំខាន (Spam)។


សម្រាប់ឧបករណ៍ដែលផលិតមុនឆ្នាំ២០២២ ការផ្លាស់ប្តូរនេះអាចនឹងមានការរំខានដល់ការសន្ទនា RCS មួយរយៈខ្លី ប៉ុន្តែវានឹងដំណើរការជាធម្មតាវិញនៅពេលដែលភាគីទាំងសងខាងប្តូរមកប្រើ Google Messages ដូចគ្នា។

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine

Most Popular

Recent Comments