យុទ្ធសាស្ត្រថ្មីរបស់ Apple សម្រាប់ចុងឆ្នាំ ២០២៦ នេះ កំពុងធ្វើឱ្យពិភពបច្ចេកវិទ្យាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយនឹងការត្រៀមបង្ហាញខ្លួននូវផលិតផលលំដាប់បង្គោលពីររូបគឺ iPhone Ultra និង MacBook Ultra ដែលមានលក្ខណៈសម្បត្តិខុសប្លែកដាច់ពីត្រកូល Pro បច្ចុប្បន្ន។
១. iPhone Ultra (បដិវត្តន៍អេក្រង់បត់ដំបូងបង្អស់):
- អេក្រង់: នឹងក្លាយជាទូរស័ព្ទអេក្រង់បត់ (Book-style) ដែលមានអេក្រង់ខាងក្នុងទំហំធំរហូតដល់ ៧.៨ អ៊ីញ (ប្រហាក់ប្រហែល iPad mini) និងអេក្រង់ខាងក្រៅ ៥.៥ អ៊ីញ។
- រចនាបថ: តួខ្លួន Titanium កម្រិតខ្ពស់ដែលមានកម្រាស់ស្ដើងបំផុតត្រឹម ៤.៥ មីលីម៉ែត្រ (ពេលបើក) និងប្រើបច្ចេកវិទ្យាគន្លាក់បត់ដែលស្ទើរតែមិនឃើញស្នាម (Creaseless)។
- កម្លាំងម៉ាស៊ីន: បំពាក់ឈីប A20 Pro (2nm) ជាមួយ RAM 12GB និងមានតម្លៃប៉ាន់ស្មានចាប់ពី $២,០០០ ឡើងទៅ។
២. MacBook Ultra (បទពិសោធន៍ Touch Screen លើកដំបូង):
- អេក្រង់ OLED Touch Screen: ជាលើកដំបូងដែល MacBook នឹងប្រើអេក្រង់ OLED ដែលមានកម្រិតពណ៌ខ្មៅដិតច្បាស់ និងគាំទ្រការប៉ះបញ្ជាដោយម្រាមដៃ (Touch-enabled)។
- លាហើយ Notch: រចនាបថថ្មីនឹងជំនួស “ឆក” ដោយប្រើ “Dynamic Island” ដូចទៅនឹង iPhone ដើម្បីផ្ដល់ផ្ទៃអេក្រង់ធំទូលាយបំផុត។
- បច្ចេកវិទ្យាឈីប: នឹងប្រើប្រាស់ឈីបត្រកូល M6 លំដាប់ខ្ពស់ដែលផលិតតាមបច្ចេកវិទ្យា 2nm របស់ TSMC ផ្ដល់កម្លាំងខ្លាំងជាងមុន ២០% ទៅ ៣០% និងសន្សំសំចៃថាមពលបំផុត។




