រដ្ឋាភិបាលបារាំងបានសម្រេចចិត្តបោះជំហានជាប្រវត្តិសាស្ត្រ ក្នុងយុទ្ធនាការកាត់បន្ថយការពឹងផ្អែកលើបច្ចេកវិទ្យាបរទេស ដោយប្រកាសប្តូរប្រព័ន្ធប្រតិបត្តិការលើកុំព្យូទ័រការងាររដ្ឋពី Microsoft Windows ទៅជា Linux វិញ។ សេចក្តីបង្គាប់ថ្មីពីនាយកដ្ឋានឌីជីថលអន្តរក្រសួង (DINUM) កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ បានតម្រូវឱ្យគ្រប់ក្រសួងស្ថាប័នទាំងអស់រៀបចំផែនការផ្លាស់ប្តូរឱ្យបានរួចរាល់ត្រឹមរដូវស្លឹកឈើជ្រុះឆ្នាំ២០២៦។
ចំណុចសំខាន់ៗនៃយុទ្ធសាស្ត្រនេះ៖
- អធិបតេយ្យភាពឌីជីថល៖ បារាំងចង់បញ្ឈប់ការគ្រប់គ្រងទិន្នន័យ និងហេដ្ឋារចនាសម្ព័ន្ធពីសំណាក់ក្រុមហ៊ុនអាមេរិក ដើម្បីការពារហានិភ័យដែលមិនអាចគ្រប់គ្រងបាន។
- ការអនុវត្តជាក់ស្តែង៖ នាយកដ្ឋាន DINUM នឹងក្លាយជាអង្គភាពដំបូងគេដែលប្រើប្រាស់ Linux ជាផ្លូវការ ខណៈក្រសួងផ្សេងៗត្រូវដាក់ចេញនូវផែនការលម្អិតសម្រាប់ប្រព័ន្ធកុំព្យូទ័រ កម្មវិធីសន្តិសុខ និង AI។
- បទពិសោធន៍ជោគជ័យ៖ កងរាជអាវុធហត្ថបារាំង (Gendarmerie) បានប្រើប្រាស់ GendBuntu (កំណែ Linux) លើកុំព្យូទ័រជាង ១សែនគ្រឿងរួចមកហើយ ដែលជួយសន្សំថវិកាបានប្រហែល ២លានអឺរ៉ូក្នុងមួយឆ្នាំ។
ការផ្លាស់ប្តូរនេះមិនត្រឹមតែជាការប្តូរ Software ប៉ុណ្ណោះទេ ប៉ុន្តែគឺជាការប្រកាសសេរីភាពបច្ចេកវិទ្យារបស់អឺរ៉ុបពីឥទ្ធិពលរបស់បច្ចេកវិទ្យាយក្សអាមេរិក។




