Homeបច្ចេកវិទ្យាHuawei បញ្ចេញស្មាតហ្វូនត្រកូល Enjoy 90m Plus៖ កម្លាំងថ្មយក្ស និងបច្ចេកវិទ្យាការពារការបោកប្រាស់ (Fraud Prevention)

Huawei បញ្ចេញស្មាតហ្វូនត្រកូល Enjoy 90m Plus៖ កម្លាំងថ្មយក្ស និងបច្ចេកវិទ្យាការពារការបោកប្រាស់ (Fraud Prevention)

ក្រុមហ៊ុន Huawei បានធ្វើឱ្យផ្អើលទីផ្សារស្មាតហ្វូនកម្រិតថវិកាម្តងទៀត តាមរយៈការដាក់បង្ហាញជាផ្លូវការនូវម៉ូដែល Huawei Enjoy 90m Plus។ អ្វីដែលគួរឱ្យកត់សម្គាល់បំផុតនោះគឺការរចនារូបរាងថ្មីបែប Premium និងការបំពាក់នូវប្រព័ន្ធសុវត្ថិភាពកម្រិតខ្ពស់ដែលកម្រមាននៅលើទូរស័ព្ទតម្លៃសមរម្យ។

សមត្ថភាពខ្លាំងលើសពីតម្លៃ៖

Enjoy 90m Plus ដំណើរការដោយបន្ទះឈីប Kirin 8000 ដែលផ្តល់នូវល្បឿនលឿនជាងមុនរហូតដល់ ៦៧% ធៀបនឹងជំនាន់មុន។ ស្មាតហ្វូននេះបំពាក់អេក្រង់ទំហំ ៦.៦៧ អ៊ីញ ប្រភេទ LCD កម្រិត HD+ និងមាន Refresh Rate ១២០Hz ផ្តល់នូវភាពរលូនរាល់ការអូសបញ្ជា។

ថាមពលថ្ម និងការសាកថ្ម៖

ចំណុចខ្លាំងដែលអ្នកប្រើប្រាស់កម្ពុជាចូលចិត្តបំផុតនោះគឺ ថាមពលថ្ម ៦៦២០ mAh ដែល Huawei ហៅថា “Giant Whale Battery”។ វាអាចឱ្យអ្នកទស្សនាវីដេអូបានដល់ទៅ ៣០ ម៉ោងជាប់ៗគ្នា និងគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿន ៤០W Turbo Charge

សុវត្ថិភាព និងបច្ចេកវិទ្យា AI៖

ចំណុចពិសេសដែលធ្វើឱ្យស្មាតហ្វូននេះលេចធ្លោជាងគេ គឺការប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ HarmonyOS 6.0 ដែលមានបច្ចេកវិទ្យា Star Shield Security។ ប្រព័ន្ធនេះមានសមត្ថភាពខ្ពស់ក្នុងការ៖

  • ​ការពារការបោកប្រាស់តាមរយៈការហៅទូរស័ព្ទ (AI Call Fraud Prevention)
  • ​រកឃើញការប្រើប្រាស់ AI បន្លំមុខ (AI Face-swapping Detection)
  • ​ប្រព័ន្ធការពារការបោកប្រាស់ក្នុងរង្វង់គ្រួសារ។

លក្ខណៈបច្ចេកទេសសង្ខេប៖

  • កាមេរ៉ាក្រោយ៖ ៥០មេហ្គាភិចសែល (គាំទ្រការ Zoom ១០ដង)
  • កាមេរ៉ាមុខ៖ ៨មេហ្គាភិចសែល
  • អង្គចងចាំ៖ ១២៨GB / ២៥៦GB
  • ពណ៌៖ ខ្មៅ, ស និងពណ៌ទឹកក្រូច (Orange) ដែលជាពណ៌ថ្មីដ៏ទាក់ទាញ។
RELATED ARTICLES
- Advertisment -
Google search engine

Most Popular

Recent Comments